khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញសួរសុខទុក្ខនគរបាលវរសេនាតូចការពារ ព្រំដែនគោកលេខ៧០១ នៅខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ នៃវរសេនាតូចការពារព្រំដែនគោកលេខ៧០១ ចំនួន១៦៦នាក់ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។
    មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភាជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំនគរបាលការពារវរសេនាតូចព្រំដែនគោកលេខ៧០១ ព្រមទាំងរម្លឹកអំពីការចងសម្ព័ន្ធមេត្រីភាពរវាងព្រឹទ្ធសភា និងវរសេនាតូចការពារព្រំដែនលេខ៧០១ ដែលតែងតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា អំពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដោយព្រំដែន ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ នៃវរសេនាតូចការពារព្រំដែនលេខ៧០១។ ជាមួយគ្នានោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំថែរក្សាសុខសន្តិភាព ដែលយើងទាំងអស់គ្នារកបានដោយលំបាកនេះ និងបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពរាំងមាំរីកចម្រើនបន្តទៅទៀត។
    ក្នុងឱកាសដ៏ថ្លែថ្លានោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងគណៈប្រតិភូបាននាំអំណោយទៅប្រគល់ជូនវរការពារព្រំដែលលេខ៧០១ រួមមាន៖ ថវិកា២០លានរៀល កុំព្យូទ័រយួរដៃ០១គ្រឿង ម៉ាស៊ីនព្រីនធ័រ០១គ្រឿង ព្រមទាំងជូនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧០១ចំនួន១៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល អង្ករ០១បាវ មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ០១យួរ ទឹកត្រី ទឹកស៊ីអុីវ០១យួរ សៀង០១គីឡូក្រាម និងឆៃប៉ូវផ្អែម០១គីឡូក្រាម៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សម្តេចតេជោ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី២ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។